រតនគិរីៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៥៥នាទី កំលាំងអធិការក្រុងបានលុងសហការជាមួយកំលាំងការិយាល័យប្រឆាំង គ្រឿងញៀនចុះបង្រ្កាបជាក់ស្កែងនូវករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយមានការសម្របសម្រួលនិតិវិធីពីលោក ជា ពេជ្រ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅចំណុចសណ្ឋាគាររតនគិរី បន្ទប់លេខ១១១ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ អយ សៀវម៉ា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
២ ឈ្មោះ ម៉ែន លីណា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។
បានធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)០២នាក់
វត្ថុតាងដកហូតរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ធំ ទម្ងន់១០.៧១ ក្រាមទាំងសំបកថង់
ទូរស័ព្ទ០២គ្រឿងកាំភ្លើងប៊ិចកែឆ្នៃបាញ់គ្រាប់ពិត០១ដើមជញ្ជីងថ្លឹងចំនួន០១គ្រឿង
ថង់ច្រកថ្នាំញៀនមួយចំនួនធំ។
-សម្ភារះសម្រាប់សេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕
មតិយោបល់