ព័ត៌មានជាតិ

(មានវីដេអូ) ខណៈនេះ សពលោក កែម ឡី ត្រូវសាច់ញ្ញាតិទទួលយកទៅតម្កល់ធ្វើបុណ្យនៅវត្តចាស់

ភ្នំពេញៈ ពេលនេះ សាកសពលោក កែម ឡី ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យរួចមក ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចយកចេញពីកន្លែងកើតហេតុហើយ ដើម្បីយកទៅតម្កល់នៅវត្តចាស់ ធ្វើបុណ្យតាមប្រពៃណី។

នៅក្នុងទិដ្ឋភាពនាពេលនេះដែរ គេបានឃើញក្រុមគ្រួសារសពលោក កែម ឡី រួមនឹងអ្នកដែលគោរពស្រលាញ់លោក បានស្រែកទ្រហោយំយ៉ាងខ្លាំងផងដែរ នឹងមានការជួយសម្រួលសណ្តាប់ធ្នាប់ពីកម្លាំងសមត្ថកិច្ចផងដែរ។

សពលោក កែម ឡី ត្រូវបានរំកិលចេញពីទីកន្លែងក្នុងម៉ាតកាល់តិច ដែលជាទីកន្លែងដែកឃាតករដៃឆៅបាញ់ប្រហារ បណ្តាល​ឱ្យលោកបាត់បង់ជីវិតតែមួយប៉ប្រិចភ្នែកនោះ ដាក់មកលើរថយន្តសម្រាប់ដឹកសព យកចេញទៅតម្កល់នៅវត្តចាស់ ដោយមានមន្ត្រីគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល ព្រះសង្ឃ នឹងប្រជាពលរដ្ឋជាច្រើនចូលរួមដង្ហែសពយកទៅទីតម្កល់ផងដែរ។

គួរបញ្ជាក់ផងដែរថា លោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់ នៅវេលាម៉ោងប្រមាណ៩:៣០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងម៉ាតកាល់តិច ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងខណ្ឌចំការមក រាជធានីភ្នំពេញ។

សូមទស្សនាការផ្សាយផ្ទាល់របស់ Post News ដូចតទៅ៖



មតិយោបល់