ព័ត៌មានជាតិ

បុរសម្នាក់ ភ្ជួរដីចម្ការ ទៅប៉ះចំក្បាលគ្រាប់ដេកា ផ្ទុះរងរបួសយ៉ាងដំណំ

ពោធិ៍សាត់: មានករណីមនុស្សរងគ្រោះ ដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ (ក្បាលគ្រាប់ដេកា) កើតហេតុនៅចំណុចអូរតាទិន ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែល ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ៤ និង៤៥នាទីលា្ងចថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩។

ជនរងគ្រោះមានឈ្មោះ ប៊ិច ឈឹម អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ ចំកខាងឆ្វេង និងរបួសខ្សុះពេញទាំងខ្លួន។

មូលហេតុ៖ ភ្ជួរដីចម្ការ និងគោយន្តក៏ប៉ះក្បាលគ្រាប់ដេកា។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីទេព្យខេត្ត៕

មតិយោបល់