ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! មានមនុស្សស្លាប់ ដោយសារពស់ខាំ..

ក្រចេះ: កាលពីល្ងាចថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ ដោយសារ ត្រូវពស់វែករនាមខាំ នៅស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានជិះម៉ូតូតាមផ្លូវ ស្រាប់តែភ្ញាក់ឃើញសត្វពស់ វែករនាម ហើយក៏ជ្រុល ជិះកិនពាក់កណ្ដាលខ្លួនពស់ ធ្វើឲ្យពស់បកក្បាលមកខាំចំកំភួនជើងជនរងគ្រោះ គាត់ព្យាយាមបេះចេញពីជើង តែមិនរបូត លុះដល់ភូមិ អ្នកស្រុកក៏ជួយបេះពស់ចេញពីជើងគាត់ នៅតែមិនចេញ ទើបជនរងគ្រោះ សម្រេចចិត្តកន្ត្រាក់ពស់នោះ ធ្វើឲ្យបាក់ចង្កូមជាប់សាច់ជនរងគ្រោះ ត្រូវបានបងប្អូនបញ្ជូន ទៅមន្ទីរពេទ្យតែមិនទាន់ ក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវ។

សពជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនយកមកធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ស្ថិតនៅភូមិមង់ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

មតិយោបល់