បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី លួច ( យកតុឈើ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០២នាក់មកកាន់ស្នងការដ្ឋាន។
១ ឈ្មោះ ម៉ាន់ ផល្លា ភេទប្រុស អាយុ ៣៩ឆ្នាំ
២ ឈ្មោះ សួន ច័ន្ទ ភេទប្រុស អាយុ ៣១ឆ្នាំ ជនសង្ស័យទាំង០២ នាក់ មានទីលំនៅ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង ០២ នាក់ខាងលើបានធ្វើសកម្មភាព ចូលទៅក្នុងផ្ទះមួយដែលទុកចោល កាលពីយប់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ២២:០០ នាទី រួចលួចយក តុឈើ១ ដែលទុកនៅក្នុងផ្ទះហើយគេចខ្លួនបាត់ រហូតដល់ថ្ងៃខែខាងលើទើបកម្លាំងយើងធ្វើការឃាត់ខ្លួនបាន។
វត្ថុតាងដកហូតរួមមាន ៖
- ម៉ូតូ ម៉ាកហុងដា គុប ស៊េរីចាស់ ១គ្រឿង
– តុ ឈើ ០១
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿង ដើម្បី បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕




មតិយោបល់