ព័ត៌មានជាតិ

យុវជន៥នាក់ ដែលរំលោភនារីបូកម្នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន

កណ្តាលៈ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ០៥នាក់ ដែលធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ រហូតដល់សន្លប់ក្នុងចម្ការស្វាយ កាលពីវេលាម៉ោង៩និង១០នាទី យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចម្ការស្វាយ ស្ថិតភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មកកាន់តុលាការខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។

បើតាមមន្ត្រីព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ post News ឲ្យដឹងថា ជនសង្ស័យទាំង០៥នាក់នោះ ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនលេខ១៤៩៥ ពីបទរំលោភសេពសន្ថវៈ(មានស្ថានទម្ងន់ទោសទាក់ទង និងបទល្មើស) មាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យទី១.ឈ្មោះ រ៉េត រដ្ឋា ហៅមោគ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២.ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៣.ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៤.ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងទី៥.ឈ្មោះ ធី លាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ អ្នកទាំងប្រាំខាងលើមានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

សូមបញ្ជាក់ផងថា កាលពីថ្ងៃទី០១ សីហា ២០១៦ វេលាម៉ោង៨យប់ ឈ្មោះ រ៉េត រដ្ឋា បានទាក់ទងទូរស័ព្ទទៅមិត្តស្រីឈ្មោះ ឡុង ចាន់ដន ដើម្បីមករួមភេទ ពេលនោះឈ្មោះ ចាន់ដន បានដើរមកឆ្លងដរកោះខែលមកឃុំខ្ពប ដោយមានឈ្មោះ កែវ ឆ្លាត និងឈ្មោះ រ៉េត រដ្ឋា ចាំទទួល ពេលទៅដល់ត្រើយម្ខាងឈ្មោះ ឆ្លាត ឌុប ឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ដោយម៉ូតូម៉ាកនិចសម្ដៅចូលសាលាអនុវិទ្យាល័យខ្ពប ពេលជាមួយគ្នានោះមានភ្លើងពិលគេចុចឆ្វេកឆ្វាចឈ្មោះ ឆ្លាត ឌុបឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ចេញសម្ដៅទៅចម្ការស្វាយស្ថិតនៅខាងត្បូងព្រែកវត្តខ្ពបទៅទិសខាងកើតឃ្លាតចម្ងាយប្រហែល ៥០០ម៉ែត្រពីផ្លូវលេខ១១០ (ខាងកើតទន្លេបាសាក់) ។

ចំណែកឈ្មោះ សុភាព ឆ្លូញ ជិះម៉ូតូគុបមូលឌុបឈ្មោះ យ៉ុង យុត និងឈ្មោះ ធី លាង តាមពីក្រោយ ពេលទៅដល់វេលាម៉ោង ៩និង១០នាទីថ្ងៃដដែល ឈ្មោះ រ៉េត រដ្ឋា ឲ្យឈ្មោះ ចាន់ដន ដេកដីរួចស្រាតខោក្រៅនិងខោក្នុងជនរងគ្រោះរំលោភសេពសន្ថវមុនគេ បានមួយលើក បន្ទាប់មកឈ្មោះ កែវ ឆ្លាត រំលោភបានមួយលើក និងឈ្មោះ សុភាព ឆ្លូញ កំពុងរំលោភសេពសន្ថវក៏ជនរងគ្រោះសន្លប់ ឈ្មោះ ឆ្លូញ ក៏បញ្ឈប់សកម្មភាពតែម្តង (ដោយប្រើស្រោមអនាម័យទាំងអស់គ្នា) ចំណែកឈ្មោះ ធី លាង និងឈ្មោះ យ៉ុង យុត នៅចាំម៉ូតូមិនបានរំលោភសេពសន្ថវទេ គឺនៅពេលនោះឈ្មោះ រ៉េត រដ្ឋា បានបីជនរងគ្រោះដោយឈ្មោះ សុភាព ឆ្លូញ ឌុបដោយម៉ូតូគុបសេ៥០ ហើយឈ្មោះ ឆ្លាត ជិះម៉ូតូម៉ាមនិចឌុបឈ្មោះ យុត និងឈ្មោះ លាង សម្ដៅមកឆ្លងដរចុងកោះ ពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចនគរបាលស្រុកស្អាង បានអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនល្មើសខាងលើ ចំណែកជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឃុំតាលន់៕

https://youtu.be/gf8eyVKXMXI

photo_2016-08-03_17-11-49photo_2016-08-03_17-11-51photo_2016-08-03_17-11-53photo_2016-08-03_17-11-55photo_2016-08-03_17-11-57photo_2016-08-03_17-12-01photo_2016-08-03_17-12-03photo_2016-08-03_17-12-33

មតិយោបល់