ភ្នំពេញៈ មិត្តភ័ត្រម្ចាស់ហាងម្នាក់ចូលផឹកស៊ីនៅក្នុងហាង វីរៈជន ដល់ពេលស្រវឹង ហៅសន្តិសុខដាក់មួយកែវ មិនព្រមក៏ស្ទុះទៅវាយបីដៃហើយគំរាមបាញ់សន្តិសុខយាមម៉ូតូនៅហា ងវីរៈជន ក្រវាត់ចោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងហាងវីរៈជន ដែលស្ថិតតាមបណ្ដោយផ្លូវប៉េតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុបុរសដែលជាជនបង្កឈ្មោះ ពៅ ជិះមូតូស៊ីរុសពណ៌ទឹកប៊ិចពាក់ស្លាកលេខ នប 1-1481 ត្រូវជាមិត្តភ័ក្រម្ចាស់ហាង អង្គុយតុខាងក្រៅមានគ្នា៥នាក់២នាក់ជាបុគ្គលឹកហាង លុះដល់ស្រវឹងបានហៅសន្តិសុខឈ្មោះ អ៊ុន វីរៈ ហៅ ឈិ មកផឹកមួយកែវគាត់ក៏ផឹកតាមសូមណូមពរ រួចហៅសន្តិសុខរូបនោះផឹកមួយកែវទៀតតែគាត់មិនព្រម ជនបង្កហៅអោយដើរមកជិត ហើយក៏បានស្ទុះទៅវាយបីដៃដួលបែកមាត់ចេញឈាមរងរបួសធ្ងន់ទៅលើភ្ញៀវតុផ្សេងហើយគំរាមថាកុំខ្លាំងជាមួយអញ់បាញ់ក្រវាត់ចោលក៏បានដែរ ពេលអ្នកសារព័មានទៅដល់ដើរចូលក្នុងហាងបិតទ្វាជិត។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានខលហៅបងប្រុស និងសមត្ថកិច្ចមកទីតាំងកើតហេតុ បានហៅម្ចាស់ហាងអោយបើកទ្វា ដើម្បីអោយជនបង្កមកធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង តែម្ចាស់ហាងមិនបើកទ្វា ទើបសមត្ថកិច្ចនិងបងប្អូនជនគ្រោះអង្គុយចាំដល់ភ្លឺទាំងអស់គ្នារង់ចាំជនបង្កចេញមកដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់