បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា បុរសចំណាស់ ម្នាក់ ត្រូវ បានការិយាល័យប្រឆាំងការ ជួញដូរ មនុស្ស និង ការពារ អនីតិជននៃស្នងការដ្ឋា នគរបាលខេត្ត បានអនុវត្តតាមបញ្ជា ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តបាត់ដំប ឲ្យនាំខ្លួនពាក់ព័ន្ធករណីចាប់រំលោភកូនខ្លួនឯង បាន សម្រេច ចំនុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ។
ការចាប់ខ្លួន នេះបានធ្វើឡើងកាលពីថ្ងៃ ទី ២២ ខែមីនា ឆ្នាំ ២០១៩ វេលា ម៉ោង៥ និង ០០ នាទី ចំណុច ភូមិ ច្រាបក្រសាំង សង្កាត់វត្ត គរ ក្រុបាត់ដំបង ដោយកម្លាំងការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្ត បាន អនុវត្ត តាម បញ្ជា លោក នួន សាន ព្រះរាជអាជ្ញា នៃ សាលាដំបូង ខេត្តបាត់ដំបង ឲ្យ នាំ ខ្លួន ឈ្មោះ ផាត់ . ទៀង ភេទ ប្រុស អាយុ ៦០ ឆ្នាំ រស់នៅ ភូមិ . សង្កាត់ ខាងលើ ត្រូវ ចោទប្រកាន់ ពី បទ រួម ភេទ ជាមួយ អនីតិជន អាយុ ក្រោម ១៥ ឆ្នាំ ឈ្មោះ ផ ស ភេទ ស្រី អាយុ ១២ ឆ្នាំកាលពី ឆ្នាំ ២០១៨ ។
បច្ចុបន្នសមត្ថកិច្ច បាន បញ្ជូន ជនសង្ស័យ ទៅ សាលាដំបូង ខេត្ត ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕
មតិយោបល់