ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់ចំនួន ២២គ្រាប់ នៅស្រុកល្វាឯម

កណ្តាល: គ្រាប់ចំនួន ២២គ្រាប់ដែលប្រទះឃើញក្នុងនោះមានគ្រាប់M79(ហៅគ្រាប់សុវណ្ណធីណាយ)ចំនួន ២១គ្រាប់ និងគ្រាប់ ផ្លោង ចំនួន១គ្រាប់ ភ្ញាក់ផ្អើលនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង១០នាទី នៅចំណុចរណ្តៅដីស្ថិតក្នុង ភូមិអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ឪ ប៉ាត់ ភេទ ប្រុស អាយុ ៦៥ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានជីករណ្តៅដីក្បែរផ្ទះដើម្បីសាងសង់បន្ទប់ទឹក ពេលជីកបានប្រហែល ១ ម៉ែ្រតកន្លះ ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២១គ្រាប់នៅក្នុងរណ្តៅដីនោះ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយបានទទួលដំណឹងសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុហើយបានដាក់ផ្លាកសញ្ញាគ្រោះថ្នាក់ និងប្រើខ្សែហ៊ុព័ទ្ធកន្លែងកើតហេតុ ។
រហូតមកដល់វេលាម៉ោង២និង០០នាទី នាថ្ងៃ
ខែឆ្នាំ ដដែល អង្គភាពស៊ីម៉ាកបានចុះមកសហការណ៍ ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលអរិយក្សត្រ បានធ្វើការរាវ និងចាប់យក បញ្ជូនតាមជុំនាញ៕

 

មតិយោបល់