ព័ត៌មានជាតិ

អាសូរណាស់! ម្ដាយយំស្ទើរខ្សោះទឹកភ្នែក ២នាក់បងប្អូនជីដូនមួយ លង់ទឹកស្រះស្លាប់ទាំងវ័យក្មេង

សៀមរាប: វេលាម៉ ៥ និង៤០នាទីល្ងាចថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ មានករណីកុមារ៉ាកុមារីលង់ទឹកស្រះស្លាប់ នៅក្នុងភូមិអូររូង ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះទី១-ឈ្មោះ ជុំ រតនា ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិកើតហេតុ និងទី២ ឈ្មោះ ជុំ សុផល ភេទស្រី អាយុ៦ឆ្នាំ នៅភូមិជាមួយគ្នា ទាំងពីរនាក់ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា។

តាមការបភ្លឺរបស់លោកយាយជនរងគ្រោះ បាននិយាយថា នៅវេលាម៉ោ ១២ ថ្ងៃត្រង់ថ្ងៃដដែល ចៅគាត់ទាំង២នាក់ បានមកផ្ទះគាត់ ហើយពួកគេបានទៅចុះលេងទឹកស្រះ ដែលនៅក្បែរផ្ទះរបស់គាត់ គឺលេងនៅកន្លែងរាក់ៗ គាត់បានហៅឲ្យមកផ្ទះវិញ ហើយគាត់បានដេកលក់មួយស្របក់ ភ្ញាក់ឡើងស្រាប់តែបាត់ចៅ ក៏ដើររកចៅដល់ផ្ទះរបស់ពួកគេ តែរកមិនឃើញក៏នាំគ្នាមករាវរកក្នុងទឹកស្រះ ទើបរកឃើញនៅក្នុងទឹកជ្រៅទាំង២នាក់
បានស្លាប់បាត់ទៅហើយ។

តាមការត្រួតពិនិត្យរបស់សមត្ថកិច្ច ពុំមានស្លាកស្នាមណាគួរឲ្យកត់សម្គាល់នោះទេ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់