ព័ត៌មានជាតិ

លោក ខន ឈ្មួញ​ដុះ​ស្លែរ​ថៅកែ​ឈើ​គ្រញូង​ប្រចាំ​ខេត្ត​ព្រះវិហារ ត្រូវបាន​ជាប់អន្ទាក់​

​កំពង់ធំ​៖​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្ត​កំពង់ធំ បាន​ដឹកនាំ​កម្លាំង​ស្ទាក់​ចាប់ រថយន្ត​វី​ហ្គោ​មួយគ្រឿង ដែល​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​ដោយ​ខុសច្បាប់ ចេញពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​កំពង់ធំ ឆ្ពោះទៅ​ខេត្ត​កំពង់ចាម នៅ​រសៀល​ម៉ោង​២​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ​២០១៥ នៅ​ចំនុច កា​រ៉ាស់​សាំង​មួយ​កន្លែង​ស្ថិតនៅ​ព្រំប្រទល់ ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ។ សមត្ថកិច្ច​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ បានឲ្យដឹងថា មុន​ពេល​ស្ទាក់​ចាប់​រថយន្ត​នេះ​បាន គឺ​ទទួលបាន​ព័ត៌មាន​ពី​បណ្តាញ​ថា មាន​រថយន្ត​ម៉ាក​វី​ហ្គោ ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-3555 បាន​ដឹក​ឈើ​គ្រញូង​ចំនួន ៤៨​ដុំ ស្មើនឹង​៣០៥​គីឡូក្រាម ស្មើរ​នឹង​០.២៥៤​ម៉ែត្រគូប បានធ្វើ​សកម្មភាព​មាន​មនុស្ស​ចំនួន​២​នាក់ និង​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ ហាក់ ផល្លា ជា​ទា​ហា​នៅ​អង្គភាព​ឆ័ត្រយោង ៩១១ រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ចំនែក​លោក ខន នៅ​អង្គភាព​កងពល​លេខ​៣ យក​ឋានៈ​នឹង​តួនាទី​រកស៊ី​ដឹកឈើ​គ្រញូង ប្រចាំ​ខេត្ត​ព្រះវិហារ និង​ជា​ថៅកែ​ឈើ​គ្រញូង ជាប់គុក​មិនចេះ​រៀង ត្រូវបាន​ចាប់​ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០១៤ បាន​បើករថយន្ត ម៉ាក​ណាវ​រ៉ា ដឹកឈើ​គ្រញូង ត្រូវបាន​ជាប់អន្ទាក់រ​បស់​មេព្រៃ លុះ​ចេញ​ទៅ​វិញ​បានធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​ជា​រៀងរាល់ថ្ងៃ ដោយ​មាន​ការ​ត្រូវរ៉ូវ​គ្នា​និង​សមត្ថកិច្ច​ខេត្ត​កំពង់ធំ តែ​ការចាប់​នេះ​ត្រូវបាន​គេ​សង្ស័យថា ប្រហែលជា​មាន​ទំនាស់ ផ្ទៃក្នុង​ទើប​មាន​ការបែកបាក់ តែ​ទោះ​រថយន្ត​របស់​លោក ខន ដែល​ត្រូវបាន​គេ​ដឹងថា ថៅកែ​ឈើ​គ្រញូង​ប្រចាំ​ព្រះវិហារ ត្រូវបាន​សមត្ថកិច្ច​ចាប់​បាន​ទៅហើយនោះ ក៏​លោក​ខន ត្រូវបាន​រត់​រួច​ខ្លួន​តាម​ទំលាប់ ។ តាម​ប្រភព​ព័ត៌មាន​នៃ​ហេតុ​ការ​តាម​ប្រ​ម៉ាញ់ រថយន្ត​វី​ហ្គោ​ដឹកឈើ​គ្រញូង ដែល​ត្រូវបាន​ដឹកនាំ​បង្ក្រាប​ដោយ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្ត​កំពង់ធំ បាន​ដេញ​ចាប់​ទំរាំ​តែ​បាន ជនសង្ស័យ​បាន​បើកឡាន ចូល​ព្រៃ ចូល​ព្រៃ កាត់ វាល​ខ្សាច់ ដែល​ជា​សែន​ពិបាក​ដល់​ការបង្ក្រាប​របស់​សមត្ថ​កិច្ច ទីបំផុត​លោក ខន ជា​ម្ចាស់​រថយន្ត បាននាំគ្នា​ទំលាក់​ឈើ​គ្រញូង​ពី​រថយន្ត​របស់​ខ្លួន​ចូល​ក្នុង​វាល​ខ្សាច់ ហើយ​បាន​បើកឡាន​ត្រឡប់ក្រោយ​សំដៅទៅ​ខេត្ត​ព្រះវិហារ​វិញ តែ​ត្រូវបាន​លោក សាយ ណូ​រ៉ា​ធ្វើ​ការទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ ឲ្យជួយ​ស្ទាក់​រថយន្ត ទីបំផុត​លោក ខន បាន​បើក​ឡាន​ចូល​កា​រ៉ា​ស​សាំង​ហើយ​ដាក់​មេ​ប្រូច​បាត់ស្រមោល បាន​បន្សល់​មនុស្ស​ម្នាក់ ដែល​ជា​គូកន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។ ខណៈ​នេះ​ឈើ​គ្រញូង​ចំនួន ៤៨​ដុំ ត្រូវបាន​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង រក្សាទុក ចំណែក​រថយន្ត​ត្រូវបាន​នាំយក​មក​រក្សាទុក​នៅ​តុលាការខេត្ត​កំពង់ធំ រីឯ​លោក ហាក់ ផល្លា ត្រូវបាន​យកមក​ផ្ញើរ​នៅ​ទៅ​ឃុំឃាំង​នៃ​ស្នងការដ្ឋាន ខេត្ត​កំពង់ធំ រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕​
Image31

443

មតិយោបល់