ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! រកឃើញជនសង្ស័យ លួចរថយន្តទៀតហើយ

ភ្នំពេញៈ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានលួចរថយន្តលុចស៊ីស៤៧០ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ហើយយកទៅផ្លុងចោលនៅម្តុំផ្សារសាំមហាន់ ត្រូវបានសមត្ថកិច្ចឃាត់បានទាំងរថយន្ត និងមនុស្ស យកទៅសួរនាំនៅអធិការនគរបាលខណ្ឌឬស្សីកែវហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំ នៅចំណុចមុខផ្សារសាំមហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

តាមប្រភពពត៌មានពីជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៤ ម្សិលមិញ គាត់បានទុករថយន្តមួយគ្រឿង ម៉ាកលុចស៊ីស 470 ពណ៌ស្ករ ពាក់ស្លាក
លេខភ្នំពេញ 2AM-4876 នៅក្នុងវិមានភ្នំពេញ សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ
ហើយក៏ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចយករថយន្តខាងលើ យកទៅបាត់អស់មួយយប់ ទើប
គាត់បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឲ្យស្រាវជ្រាវរករថយន្ត។

លុះដល់ម៉ោងកើតហេតុ ក៏ស្រាបតែឃើញរថយន្តជនរងគ្រោះផ្លុងចោលនៅ
ម្តុំផ្សារសាំមហាន់ ដោយសមត្ថកិច្ច បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ត្រូវជាក្មួយរបស់ជនរងគ្រោះ ហើយជនសង្ស័យតែងតែជិះរថយន្តនេះ ជាញឹកញាប់មិនដឹងថា មានគម្រោងលួចយកទៅលក់ ឬក៏យកទៅជិះយ៉ាងណាទេ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

មតិយោបល់