ព័ត៌មានជាតិ

លុចស៊ីសRX330 ពន្លះរថយន្ត Landcruiser ស៊េរីទំនើប ខូចខាតទាំងសងខាង

ភ្នំពេញៈ បុរសម្នាក់បើករថយន្តRX300មួយគ្រឿង បោះពួយយ៉ាងលឿន បួងចង្កូតមិនទាន់ជ្រុលទៅបុករថយន្ត Landcruiser ស៊េរីទំនើបពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក (មុខសណ្ឋាគាស្រែលាភ)។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX330 ពណ៌កាប់ស្ទាំង ពាក់ស្លាកលេខភ្នំពេញ 2AS-0858 ធ្វើដំណើរពីត្បូងទៅជើង។ មកដល់ចំណុចស្តុបមុខសណ្ឋាគាស្រែលាភ រថយន្តបានបត់ទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Landcruiser ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W-7878 បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវបេតុង
ពេញទំហឹង បណ្ដាលឲ្យរថយន្តលុចស៊ីសRX330 រងការខូចខាតបែកស្តុបខាងឆ្វេង និងកាងខាងមុខ ចំណែករថយន្ត Landcruiser បែកស្តុប និងកង់ខាងឆ្វេង រួមទាំងកាងខាងមុខ តែសំណាងល្អ មិនបង្កឲ្យមានអ្នករបួសទេ។

ក្រោយកើតហេតុ ខាងម្ចាស់រថយន្តលុចស៊ីសRX330 ដឹងខ្លួនខុស បានធ្វើការសម្របសម្រួល ជាមួយម្ចាស់រថយន្ត Landcruiser ដោយព្រមចេញសងថ្លៃជួសជុល ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់