ព័ត៌មានជាតិ

កុំចេះតែហ៊ាន! កូនប្រុសមេបញ្ជាការអាវុធខេត្តក្រចេះ ចូលបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ច នៅរសៀលនេះហើយ

កំពង់ចាម: នៅរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ កូនប្រុសមេបញ្ជាការអាវុធខេត្តក្រចេះ បានចូលខ្លួនបំភ្លឺ នៅចំពោះមុខសមត្ថកិច្ចហើយ ដើម្បីទទួលទោសកំហុសរបស់ខ្លួន ជុំវិញករណីវាយ និងដកកាំភ្លើងភ្ជង់ ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាអ្នកនាំកូនប្រុសរបស់ខ្លួន យកមកប្រគល់ជូនអាវុធហត្ថខេត្តកំពង់ចាម ដើម្បីទទួលទោសកំហុសទាំងនេះ៕

មតិយោបល់