ព័ត៌មានជាតិ

ចោរស្ទាវឆក់យ៉ាងសកម្ម ត្រូវអស់លក្ខណ៍ ក្រោយឆក់ IPad បានសម្រេចនៅតាខ្មៅ ហើយរត់គេចខ្លួនចូលមកស្រុកស្អាង

កណ្តាល: ក្រោយការដឹកនាំផ្ទាល់ដោយលោកអនុសេនីយ៍ឯក ចម្រើន បញ្ញា អធិការរងក្រុងតាខ្មៅ និងមានការបញ្ជារដោយម៉ឺងម៉ាត់ពីលោកវរសេនីយ៍ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ ចោរឆក់ជាក្មេងស្ទាវ ០២នាក់ ត្រូវបានបង្ក្រាបបន្ទាប់ពីធ្វើសកម្មភាពឆក់យ៉ាងសកម្មទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលផង។

លោកវរ:សេនីយទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន ០៣គឺសិត្បូ រកាខ្ពស់ និងប៉ុស្ដិ៍ស្វាយរលំ ចុះស្ទាក់បង្រ្កាបករណីឆក់យកIPAD ដែលប្រព្រឹត្តនៅក្រុងតាខ្មៅ ហើយរត់គេចខ្លួន មកចំនុចភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។

ការឃាត់ខ្លួនបានជនល្មើសដែលជាចោរឆក់យ៉ាងសកម្មទាំងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺ១-ឈ្មោះ មុត រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ, ២-ឈ្មោះ សង់ ហេងទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិន ប្រាកដ។ មានទីលំនៅជិតគ្នា នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកនិក ០១គ្រឿង ផ្លាកលេខភ្នំពេញ- 1DD-3065 ពណ៌ស ។ ជនល្មើសទាំង០២នាក់ និងវត្ថុតាង បានប្រគល់ជូន អធិការដ្ឋានក្រុងតាខ្មៅ ចាត់ការបន្តតាមនីតិវិធី ។សូមបញ្ជាក់ថា នេះជាករណីទី៣ហើយ ក្នុងខែសីហា ឆ្នាំ២០១៦នេះ ដែលកម្លាំងនគរបាលស្រុកស្អាង បង្ក្រាបបានក្រុមជនល្មើឹស ធ្វើសកម្មភាពនៅកន្លែងផ្សេង ហើយរត់មកកាន់ទឹកដីស្រុកស្អាង៕

photo_2016-08-20_23-33-17

photo_2016-08-20_23-33-20

photo_2016-08-20_23-33-23

photo_2016-08-20_23-33-26

photo_2016-08-20_23-33-29

photo_2016-08-20_23-33-32

photo_2016-08-20_23-33-36

មតិយោបល់