បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងម្តាយរបស់ជនរងគ្រោះអាយុ១៤ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ ពីបទ រំលោភសេពសន្ធវៈលើកូនស្រី។
ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
ជនសង្ស័យឈ្មោះ សង់ វ៉ាន់នី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីការសាកសួររបស់កម្លាំងជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះ កាលពីចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ហើយមានបំណងគេចវេស មិនព្រមទទួលខុសត្រូវ។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់