ព័ត៌មានជាតិ

សន្តិសុខយាមខុនដូរ៩៩៩ រំលោភក្មេងស្រីអនិតិជន ត្រូវសមត្ថកិច្ចវាយខ្នោះ!

ភ្នំពេញ: នៅវេលាម៉ោង ០៥និង៣០នាទីល្ងាចថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវ: (ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី) នៅចំណុចមុខអង្គការដើម្បីភាពញញឹមនៃកុមារ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ស្រុង ឡូញ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី និងសន្តិសុខយាមក្នុងខុនដូរ៩៩៩ ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណខុនដូរ៩៩៩ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។

ម្ដាយក្មេងរងគ្រោះឈ្មោះ សុខ ស្រីញ៉ុល ភេទស្រី អាយុ ២៩ឆ្នាំ ជានជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល និងក្មេងស្រីរងគ្រោះមានឈ្មោះ ច ស វ ត ភេទស្រី អាយុ ៧ឆ្នាំ ស្នាក់នៅក្នុងបន្ទុក (មានស្នាមដាច់ រលាត់ប្រដាប់ភេទ០១កន្លែង)។

សម្ភារ:បន្សល់ទុក លិខិតកោសល្យវិច័យ របស់មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ម៉ូតូកង់បី០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CF-9520 របស់ជនរងគ្រោះ ។

មុនពេលកើតហេតុ ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះនិងប្អូន បានមកលេងលើម៉ូតូកង់បីរបស់ជនសង្ស័យ ដែលឈប់រងចាំដឹកម៉ូយ នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យបានដឹកម៉ូយចំនួន០២នាក់ ទៅម្តុំផ្សារដើមគរ ដោយមានក្មេងស្រីរងគ្រោះ និងប្អូនប្រុសទៅជាមួយ មួយសន្ទុះក្រោយមកជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះ និងប្អូនប្រុសត្រឡប់មកដល់កន្លែងកើតហេតុវិញ បានជួបម្តាយក្មេងស្រីរងគ្រោះ រួចបាននាំគ្នាហូបបាយ ហើយម្តាយក្មេងស្រីរងគ្រោះ បានយកប្អូនប្រុស និងក្មេងស្រីរងគ្រោះត្រឡប់ទៅបន្ទប់របស់ខ្លួនវិញ រួចក្មេងស្រីរងគ្រោះបានប្រាប់ម្តាយខ្លួនថា ឈឺប្រដាប់ភេទតែម្តាយខ្លួនមិនជឿ។

លុះមកដល់ថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយខ្លួនជាលើកទី២ រួចម្តាយក្មេងស្រីរងគ្រោះបាននាំក្មេងស្រីរងគ្រោះ ទៅឲ្យគ្រូពេទ្យក្នុងអង្គការពិនិត្យមើល ឃើញមានស្នាមដាច់រលាត់ប្រដាប់ភេទក្មេងស្រីរងគ្រោះ បន្ទាប់មកនៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៩ ម្តាយក្មេងស្រីរងគ្រោះ និងអង្គការCPU បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឃើញមានស្នាមដាច់រលាត់ប្រដាប់ភេទ និងបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម រហូតដល់ម៉ោង ៥និង៣០នាទីល្ងាច ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចហេតុខាងលើ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង និងមានចម្លើយរសារភាពរបស់ឈ្មោះ ស្រុង ឡូញ ថាខ្លួនពិតជាបាន រំលោភសេពសន្ថវ:(ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់