កំពង់ធំៈ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង២៥នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧៧-១៧៨ ភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបុករ៉ឺម៉កគោយន្តកន្ត្រៃយ៍ពីក្រោយ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។
អ្នកបើកបរគោយន្តឈ្មោះ សៀវ សារឿន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិត្បែង(ក) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។
ម៉ូតូម៉ាក ហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FM-8585 បើកបរដោយឈ្មោះ រ៉េន សារ៉ាត់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិរមាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ ស្លាប់នៅនឹងកន្លែងកើតហេតុ ពាក់មួកសុវិត្ថភាព។
មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបរគោយន្តកន្ត្រៃយ៍សណ្តោងរ៉ឺម៉ក គ្មានភ្លើងបំភ្លឺខាងក្រោយ។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់