ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈនេះ មានករណីរថយន្តមិនចាំម៉ាក បុកម៉ូតូបណ្ដាលឲ្យនិស្សិតស្រីស្លាប់ភ្លាមៗនៅនឹងកន្លែង តាមបណ្ដោយផ្លូវ ៣១៧ ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានអាយុប្រហែល ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យផារ៉ាកន ផ្នែកទំនាក់ទំនងអន្តរជាតិ រស់នៅខេត្តកណ្ដាល ក្រោយកើតហេតុ រថយន្តបង្កបានគេចខ្លួនបាត់។
កើតហេតុនៅវេលាម៉ោង២ និង ១៣នាទីរសៀលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕







មតិយោបល់