ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន អេស.អឹមតេលា.ម៉ាតម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺៈ កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ នៅចំណុចភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើសេចក្ដីទុកចិត្ត។

ជនសង្ស័យឈ្មោះ ង៉ែត សុភាព ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អេស.អឹមតេលា.ម៉ាត មានទីលំនៅភូមិត្រពាំងប្ញស្សី ឃុំត្រពាំងកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

បច្ចុប្បន្នកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្ពង បានបញ្ជូនជនសង្ស័យ មកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់