ព័ត៌មានជាតិ

ផ្ទះ២ខ្នងនិងសម្ភារជាច្រើនទៀតសរុបជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ ត្រូវអគ្គិភ័យឆាបឆេះនៅក្រុងសៀមរាប

សៀមរាប: ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន 02ខ្នង បង្កការភ្ញាក់ផ្អើលកាលពី៥និង៣០ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុមទី១១ ភូមវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ដែលទី1 ផ្ទះមានទំហំទទឹង 09,50 ម៉ែត្រគុណនឹង 24ម៉ែត្រសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង ដែលម្ចាស់ឈ្មោះ ចាន់ ទាវ ភេទស្រី អាយុ38ឆ្នាំ មុខរបរលក់មាន់អាំងនៅផ្លូវ60ម៉ែត្រ មានប្តីឈ្មោះ ថ្លាន់ សារ៉ាត់ ភេទប្រុស អាយុ45ឆ្នាំ មុខរបរដូចគ្នា ការបាត់បង់មាន÷
-ប្រាក់ដុល្លារ 1000$
-ខ្សែ មាស 02ខ្សែ ទម្ងន់1,5តម្លឹង
-គ្រឿងអល័ង្ការប្លាទីនចម្រុះ ទម្ងន់1,5តម្លឹង
-សម្ភារ:ប្រើប្រាស់មួយចំនួនធំ។

និងទី២ផ្ទះមានទំហំទទឹង 09ម៉ែត្រគុណនឹង 24ម៉ែត្រសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង ដែលម្ចាស់ឈ្មោះ ចាន់ ទុំ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ជាបងប្អូនបង្កើតនឹងគ្នា ការបាត់បង់មាន÷
-ខ្សែកមាស 1តម្លឹង 1ខ្សែ
-ខ្សែដៃផ្លាទីន 1តម្លឹង 1ខ្សែ
-ខ្សែកឈុត ផ្លាទីន 3តម្លឹង
-ខ្សែដៃផ្លាទីន 02ខ្សែ 5ជីរ
-ប្រាក់ដុល្លារ 2000$
សម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំ។
បើតាមការសន្និដ្ឋានរបស់ម្ចាស់ផ្ទះទាំងពីរ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង នៅលើផ្ទះរបស់ជនរងគ្រោះឈ្មោះ ចាន់ ទាវ ។
-ការប្រើប្រាស់ឡានទឹក សរុបអស់ចំនួន08គ្រឿង ស្នងការខេត្ត 03គ្រឿង,អធិការក្រុង01គ្រឿង ទឹក02ឡាន, អាវុធហត្ថ 03គ្រឿង តូច និង អាជ្ញាធរអប្សរា 01គ្រឿង តូច៕

 

មតិយោបល់