ព័ត៌មានជាតិ

ពិតជាគ្រោះថ្នាក់ណាស់! សូមជួយ Share ជ្រក់ស្ពៃ មានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវមន្ត្រីកាំកុងត្រូលរកឃើញ

សៀមរាប: នៅព្រឹកថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប ដោយមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យ ផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារញ៉ែរ (តាផុល) ក្នុងខេត្តសៀមរាប ក្នុងគោលដៅ ដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញ ខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម លើផលិតផលម្ហូបអាហារចំនួន ០៦មុខ មានដូចជា៖ តៅហ៊ូ ផ្សិតជើងទា បង្គា ប្រហិតកិនសាច់ត្រី ជ្រក់ស្ពៃ (០២ គំរូ) ត្រពាំងហាន់ ជ្រក់ត្រសក់ និងផ្អកត្រីប្រា។

ជាលទ្ធផល មន្ត្រីជំនាញរកឃើញសារធាតុគីមីហាមឃាត់នៅលើផលិតផល ជ្រក់ស្ពៃ មួយគំរូ ចំនួន ៤.៥០គីឡូក្រាម។ បន្ទាប់មកមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ហើយឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់ នូវផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ហើយបានចែកជូនផ្ទាំង Poster ដល់អាជីវករ ផងដែរ៕

មតិយោបល់