ព័ត៌មានជាតិ

ជនសង្ស័យដែលឆក់ទ្រព្យសម្បត្តិនៅក្នុងក្រុងបាត់ដំបងត្រូវបង្រ្កាបហើយ

បាត់ដំបងៈ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ ដោយអនុវត្តនូវបទបញ្ជារបស់លោក អ៊ុច សុខុន នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាបានការសម្របសម្រួលលើនីតិវិធីពី លោក នួន សាន្ត ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹក នាំកម្លាំងក្នុងផែនសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនស័ង្សយចំនួន០២នាក់

១ឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិចំការ សំ រោង០២សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២ឈ្មោះ សុគនិ្ទ ធិន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំ បង ខេត្តបាត់ដំបង ដែលជនស័ង្សយខាងលើ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិជនបរទេសឈ្មោះJULIA GREBENSTIN ភេទស្រី អាយុ ៣០ឆ្នាំ ជាជនជាតិអាល្លឺម៉ង់ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ និងឆក់ទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋខ្មែរឈ្មោះ យ៉ន គឹមហ៊រ ភេទស្រីអាយុ ១៩ឆ្នាំរស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ ២០១៩ ក្នុង ក្រុងបាត់ ដំបង។

សម្ភារ:ភស្តុតាងដកហូតបានគឺ៖
1-ម៉ូតូជិះធ្វើសកម្មភាពចំនួន០១គ្រឿង
2-កុំព្យូទ័រចំនួន០១គ្រឿង
3-ម៉ាស៊ីននថតចំនួន០ ១គ្រឿង
4-ទូរស័ព្ទដៃចំនួន០១គ្រឿង
5-លិខិតឆ្លងដែនចំនួន០១ច្បាប់ និងសម្ភារ:មួយចំនួនទៀត។
លោក ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា នៅមានមុខសញ្ញាសេសសល់ផ្សេងទៀតក្នុងករណីឆក់ទ្រព្យសម្បត្តិដែលលោកកំ ពុង តាមចាប់ ខ្លួនយកមកផ្តន្ទាទោស ។

ជនស័ង្សយនិងវត្ថុតាងពាក់ព័ន្ឋកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំ បងចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់