ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន Zoomlion បើកទាក់ខ្សែកាបអុបទិបទាញបណ្តាលឲ្យបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV)នៅព្រះសីហនុ

ព្រះសីហនុៈ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កាលវេលាម៉ោង៥និង៥០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនី នៅ ភូមិ០៣ និង ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មូលហេតុដោយសារមានរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន Zoomlion បើកទាក់ខ្សែកាបអុបទិបទាញបណ្តាលឲ្យបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) មួយដើម។
ក្រុមការងារបច្ចេកទេសកំពុងធើ្វការជួសជុល ដើម្បីតភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង៩និង០០នាទីយប់។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

 

មតិយោបល់