កំពតៈ តាមសេចក្តីរាយការបឋមបានឲ្យដឹងថា ខណៈពេលនេះនៅវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានករណីរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញៈ 2AD-5571 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរួមដំណើរមានគ្នា៤នាក់ បានបើកបុកបង្កាន់ដៃស្ពានបណ្តាលឲ្យក្រឡាប់និងរងរបួសចំនួន៤នាក់។
មូលហេតុ មិនទាន់ដឹងច្បាស់នៅឡើយទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងដើម្បីបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យ ចំណែករថយន្តស្ទូចយកទៅរក្សារទុកដើម្បីរងចាំការដោះស្រាយ។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕
មតិយោបល់