ព័ត៌មានជាតិ

ទំនិញ​នាំចេញ​តាម​ច្រក​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ កើនឡើង ១៧.០៣% ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៤

​ក្នុង​រយៈពេល ៤ ខែ ដើមឆ្នាំ ២០១៤ នេះ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុង ព្រះសីហនុ​មាន​ចំនួន ១.១៨៤.៧០៧ តោន ក្នុងនោះ​មាន​ទំនិញ​ទូទៅ ទំនិញ​ដាក់​ក្នុង​កុង តឺន័​រ និង​ប្រេង បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ពេល ឆ្នាំ ២០១៣ មាន​ការកើនឡើង ១៧.០៣% ។ នេះ​បើ​តាម​ការ​ប្រសាសន៍​ឲ្យដឹងពី ឯកឧត្តម ម៉ា ស៊ុនហួត អគ្គនាយករង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។​

​ក្នុងនោះដែរ ឯកឧត្តម ម៉ា ស៊ុនហួត បានឲ្យដឹងថា ទំនិញ​ដែល​ដឹក​តាម​កុង​តាន័រ មាន​ចំនួន​កើនឡើង ២.៧៧% ប្រេង​កើនឡើង ១៤.៥៣% និង​ទំនិញ​ទូទៅ​ថយចុះ ៥.៥៧% ។ ឯកឧត្តម​បន្តទៀតថា​មូលហេតុ​ដែល​ទំនិញ​ទូទៅ​ថយចុះ ដោយសារ​តែ​ចរាចរណ៍ ទំនិញ​ទាំងនោះ ធ្វើឡើង​តាម​ផែ​នានា ដូចជា​ផែ ទំនប់រលក និង ផែ​ម៉ុង​ឬ​ទ្ធី​ស្រុក​ស្ទង​ហាវ ។​

​ឯកឧត្តម​អគ្គនាយករង​បាន​ឲ្យដឹង​បន្ត​ទៀត​ថា ទំនិញ​នាំ​ចូល​មក​កាន់​កម្ពុជា​ភាគ ច្រើន​មាន​ដូចជា​ដែក ស៊ីម៉ងត៍ ធ្យូង​ថ្ម និង ផលិតផល​វត្ថុធាតុដើម​ក្នុង​វិស័យ​ឧស្សាហកម្ម កាត់ដេរ ។ ទំនិញ​នាំចូល​ជា​សម្ភារ​ផ្សេងៗ​មាន ១០.៣៣៥ តោន គ្រឿងចក្រ​មាន ១៤.៥៩២ តោន លោហធាតុ​មាន ៨.៦៩៥ តោន ធ្យូងថ្ម​មាន ៩.០២២ តោន និង​ប្រេង​មាន ៤១០.៧៩២ តោន ។​

​បញ្ច្រាស​មក​វិញ ក្រៅ​ពី​ការ​នាំចូល កម្ពុជា​ក៏​បាន​នាំចេញ​អង្គរ ចំនួន ៦.៨៥៣ តោន​មាន​ការកើនឡើង ក្នុង​រយៈពេល​ដូចគ្នា​ជាង​ឆ្នាំ ២០១៣ ចំនួន ៦.៤៧% ដំឡូង​មី ៥១.៥៤៦ តោន​កើន​ឡើង ២៥៦% ទំនិញ​កុងតឺន័រ​នាំ​ចេញ​ចំនួន ២៦៦.៨៤៣ តោន កើនឡើង ២៩.៦៥% ។
​ឯកឧត្តម បាន​ថ្លែង​ជា​ចុងក្រោយ​ថា ការនាំចេញ នាំចូល​កើនឡើង ដូច្នេះ បញ្ជាក់ថា សេដ្ឋកិច្ច​កម្ពុជា​ក៏​កើនឡើង​ដូច​គ្នា ខណៈ​វិយោគ​ទុន​នៅតែ​បន្ត​នាំ​ចេញ នាំចូល ផ្អែក​លើ​ស្ថេរភាព​នយោបាយ​៕
13_big

មតិយោបល់