ព័ត៌មានជាតិ

រថយន្តរបស់មន្ត្រីប៉ូលិសការពារព្រំដែនជើងគោក បានបុកជាមួយម៉ូតូមួយគ្រឿងបណ្តាលឲ្យរងរបួសធ្ងន់៣នាក់

បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍យនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១និង២០នាទីព្រឹក ដែលទីតាំងស្ថិតនៅចំណុចភូមិចម្ការល្ហុង ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿង បើកបរដោយលោក សួន ជា (សូត្រ) ជាម្ចាស់រថយន្ដនិងមានតួនាទីជាប៉ូលិសការពារព្រំដែនជើងគោកលេខ៨១៧ បានបើកបរក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នាខណ:រថយន្ដបានឈប់បណ្ដាលឲ្យម៉ូតូបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់។
ជនរងគ្រោះទី១.ឈ្មោះវ៉ាន់ ម៉ៅ ភេទស្រីអាយុ៣៥បានរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ
២.ឈ្មោះ ញ៉ែម ចន្ដា ភេទស្រីយាយុ៤៨ រងរបួលក្បាលធ្ងន់ធ្ងរ
៣.ឈ្មោះប៉ីអាយុ១២ឆ្នាំរបួសធ្ងន់ធ្ងរជនរងគ្រោះទាំង៣នាក់រស់នៅភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភូមិភាក០៥ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងម៉ូតូនឹងរថយន្តត្រូវបានទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនរងចាំដោះនៅពេលក្រោយ ៕

 

មតិយោបល់