ព័ត៌មានជាតិ

ច្រទ្បំថ្នាំពុលថាជាស្រា មានអី…

បាត់ដំបង: កាលពីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ស្លាប់ដោយសារផឹកថ្នាំពុល ស្មានថាជាស្រា ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

បុរសរងគ្រោះមានឈ្មោះ ឃឿន រ៉ាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សញៀនស្រា
បានស្លាប់នៅពេលបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។

ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់