ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះលក់នំឆាខ្វៃ ផ្អើលទ្បានទឹកទាំងព្រឹក

ភ្នំពេញ: គ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះលក់នំឆាខ្វៃ និងបោះពុម្ពធៀបការ ខូចខាតទ្រព្រសម្បត្តិមួយចំនួនធំ នៅវេលាម៉ោង០៧ និង៤០នាទីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០១៩ នៅចំណុចផ្ទះលេខ២ ផ្លូវ៦០៨ ភូមិ២១ ក្រុម១០០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែតំបន់រោងចក្រឆ្នាំង)។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សួស ចន្ថា ភេទស្រី អាយុ
៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់នំ ស្នាក់នៅផ្ទះកើតហេតុ។

ទំហំនៃការខូចខាត៖ ផ្ទះទំហំ ៨x១១ម៉ែត្រ ថ្មក្រោមឈើលើ ខូចខាតសម្ភារ ក្នុងផ្ទះរួមមាន៖
– កង្ហារ ០៥គ្រឿង
– កុំព្យូទ័រ ០២គ្រឿង
– ម៉ាស៊ីនត្រជាក់២គ្រឿង
– មុង ភួយ ពូក
– ទូរទស្សន៍ ០១គ្រឿង

ករណីនេះរ លត់ទៅវិញ០៨និង៣០នាទីព្រឹកថ្ងៃដដែល ដោយប្រើប្រាស់រថយន្តអគ្គិភ័យ០៤
គ្រឿង បាញ់ទឹកអស់០៣គ្រឿង មិនបណ្តាលឲ្យររាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕

មតិយោបល់