ព័ត៌មានជាតិ

កម្មករក្រុមហ៊ុនកៅស៊ូ ផឹកស្រវឹងទាស់សម្ដីជាមួយប្រពន្ធ ក៏ផ្ទុះហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: កាលពីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៩ មានករណីអំពើហិង្សា បុរសម្នាក់វាយប្រពន្ធ និងព្រនង់យ៉ាងចាស់ដៃ ដោយសារទាស់សម្ដីគ្នា ក្នុងវង់ផឹកស៊ី នៅខេត្តក្រចេះ។

ជនរងគ្រោះមានឈ្មោះ ណាត ស្តើង អាយុ ៣១ឆ្នាំ រងរបួសយ៉ាងដំណំលើផ្ទៃមុខ និងដងខ្លួន។ ចំណែកជនសង្ស័យឈ្មោះ បាន តុលា អាយុ ៣៥ឆ្នាំ មានមុខរបរ ជាកម្មករ ក្រុមហ៊ុនកៅស៊ូ មានទីលំនៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

មូលហេតុ៖ ផឹកស្រាស្រវឹង ទាស់សម្ដីជាមួយប្រពន្ធ។

បច្ចុប្បន្ន ជនសង្ស័យត្រូវនគរបាលស្រុកស្នួល ចាប់ឃាត់ខ្លួនបានភ្លាមៗ រួចកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕

មតិយោបល់