ព័ត៌មានជាតិ

ខ្លាំងប៉ះខ្លាំង! វាយប្លន់ជនបរទេស មានអីរត់បាតជើងព្រាត

ភ្នំពេញ: ក្រុមជនសង្ស័យប្រុសស្រី ៤នាក់ ធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទ ពីជនជាតិបរទេសម្នាក់ កំពុងជិះកង់បានសម្រេច តែត្រូវជនជាតិបរទេស វាយដណ្ដើមយកបានមកវិញ រួចក្រុមជនសង្ស័យក៏រត់គេចខ្លួនបាត់។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១ និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបរទេសម្នាក់ កំពុងជិះកង់សុខៗ ស្រាប់លេចជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក និងពីរនាក់ទៀត ដើរស្មើរជើង មកស្ទាក់ធ្វើសកម្មភាព យកដំបងវាយប្លន់យកទូរស័ព្ទពីជនជាតិបរទេសខាងលើ បានសម្រេចតែត្រូវជនជាតិបរទេសតដៃវិញ ដោយដកច្រវាក់ ដែលចាក់ជាប់និងកង់ មកវាយក្រុមជនសង្ស័យដណ្ដើមយកទូរស័ព្ទបានមកវិញ ដោយឃើញសភាពមិនស្រួលជនសង្ស័យទាំងនោះ ក៏បាន រត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយកើតហេតុជនបរទេសរូបនោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ជ័យជម្នះ ដើម្បីធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យទាំងនោះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់