ភ្នំពេញៈ លោកវរសេនីយ៍ឯក សែម គន្ធា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់ Post News មុននេះបន្តិចថា ជនបង្កបើករថយន្ត Rang Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បុកនិស្សិតស្រីស្លាប់ ព្រមចូលខ្លួនដោះស្រាយ នៅការិយាល័យចរាចរណ៍ក្រុងហើយ នៅវេលាម៉ោងជាង១០ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩។
យ៉ាងណាមិញជនបង្ក នៅមិនទាន់ត្រូវបានបង្ហើបឲ្យដឹងពីអត្តសញ្ញាណនៅទ្បើយទេ ដោយមន្ត្រីរបស់លោក កំពុងតែសួរនាំ ដើម្បីធ្វើកំណត់ហេតុ ក្នុងនោះលោក បានបញ្ជាក់ថា ជនបង្កបានយកថវិកាចំនួន ២០លានរៀល ទៅចូលបុណ្យសពជនរងគ្រោះផងដែរ៕





មតិយោបល់