ព័ត៌មានជាតិ

ខឹងម្ចាស់បំណុលពេក ស្រ្តីម្នាក់ ប៉ុនប៉ងធ្វើអត្តឃាតគេ វាយប្លន់ តែមិនសម្រេច

កណ្ដាល: កាលពីវេលាម៉ោង០៩ និង៣០នាទីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីវាយប្លន់ ត្រង់ចំណុចផ្ទះជនរងគ្រោះ ភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ កៃ គឹមឡាង ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ (រងរបួស) នៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ម៉ិច ទីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន) មានទីលនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សម្ភារបាត់បង់មាន៖
– ប្រាក់ ៤,០០០ដុល្លារ
– ខ្សែក១ខ្សែ ចិញ្ចៀន០១វង់ និងប្រាក់រៀល ០១លានរៀល។

វត្ថុតាងចាប់យក៖
– ប្រាក់រៀល ៣៦៧,៣០០រៀល ខ្សែកដាច់ ចំនួន០១ខ្សែ ដែលមានបណ្តោងរូបបេះដូងចំនួន០១
– ចិញ្ចៀនដាំត្បូងចំនួន០១វង់
– ខោក្រណាត់ពណ៌លឿងមានប្រឡាក់ឈាម ០១ អាវក្រឡាការ៉ូ សលាយខ្មៅ០១ ក្រមាពណ៌ត្រួយចេកលាយក្រហម០១
– កាតសម្រាប់បញ្ចូលលុយ របស់ក្រុមសែលកាត ២៣ដុល្លារ Smart៤០ដុល្លារ Metfone ០៦ដុល្លារ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង៣០នាទី ជនសង្ស័យ បានដើរចេញពីផ្ទះ មកទិញជីស្លឹកខ្ទឹម នៅផ្ទះយាយធំ ក្រោយពីទិញ រួចជនសង្ស័យ បានដើរចូលមកក្នុងផ្ទះយាឡាង (ជនរងគ្រោះ) សួរនាំពីរឿងក្រដាស់ជំពាក់លុយថា៖ (ក្រដាស់ជំពាក់មុន ខ្ញុំសងប្រាក់រួច ម៉េចមិនឲ្យខ្ញុំ) ជនរងគ្រោះឆ្លើយថា៖ (អញអត់ឲ្យទេ ម៉េចខ្លាចអាញ់ទារលុយទៀតមែន) ជនសង្ស័យឆ្លើយថា៖ (អ៊ីឯងច្រើនតែវង្វេង) ប៉ុន្តែជនរងគ្រោះ នៅតែមិនឲ្យក្រដាស់ខ្ចីប្រាក់ មកជនសង្ស័យទេ ហើយជនសង្ស័យ ក៏មានការអន់ចិត្តដើរមកផ្ទះយកជី ខ្ទឹមទុក។ លុះដល់វេលាម៉ោង០៩ និង៣០នាទីជនសង្ស័យ បានដើរទៅវិញតែម្នាក់ឯងចូលផ្ទះជនរងគ្រោះ និងជួបជនរងគ្រោះ ទារក្រដាសជំពាក់លុយមុន ដែលបានសងរួចមក ហើយខ្លាចក្រែង ជនរងគ្រោះទារទៀត ប៉ុន្តែជនរងគ្រោះមិនឲ្យ បែរជាទារប្រាក់ ទើបខ្ចីថ្មីទៅវិញ ពេលនោះក៏មានការជជែកគ្នា ហើយជនរងគ្រោះ ក៏ដើរចូលមកក្នុងបន្ទប់ ចំណែកជនសង្ស័យ ក៏ដើរមកតាមក្រោយ ដោយខឹងជនរងគ្រោះ និយាយទារលុយដដែលៗ ទប់ចិត្តមិនបានស្ទុះច្រាន ជនរងគ្រោះផ្ទប់ជញ្ចាំងថ្ម បណ្តាលឲ្យដួលទៅលើឥដ្ឋ ហើយជនរងគ្រោះស្រែកថា៖(ង៉ែងធ្វើអីចឹង) ភ្លាមនោះជនសង្ស័យ បានចាប់សក់ក្បាលបោកទៅលើថ្ម ចំនួនពីរដងថែមទៀត បណ្តាលឲ្យជនរងគ្រោះសន្លប់ ជនសង្ស័យ យកក្រមាពណ៌ ប៉ៃតងខៀវ មកចងរឹតកជនរងគ្រោះបន្ថែម
ទៀត ដោយនឹកស្មានថា ជនរងគ្រោះស្លាប់ ជនសង្ស័យ បានដកយកកាបូបលុយស្ពាយពណ៌ខ្មៅ ពីជនរងគ្រោះ ហើយលូកយកលុយពីក្នុងកាបូបនោះ ដាក់ក្នុងថង់ខ្មៅ ហើយបោះកាបូបស្ពាយនោះចោល ដោយសារពេលនោះ ឆ្កែព្រុសពេក បន្ទាប់មកជនសង្ស័យក៏ដើរ សសៀរតាមមុខផ្ទះ។

ក្រោយពីកើតហេតុ ប្តីជនរងគ្រោះ បានមកផ្ទះឃើញប្រពន្ធ ដេកសន្លប់នៅលើថ្ម ក្នុងបន្ទប់ ដោយមានក្រមាចងរឹតកថែមទៀត ក៏ស្រាយក្រមាចេញ ពេលនោះជនរងគ្រោះក៏ដឹងខ្លួនវិញ ដោយនិយាយដំណើររឿងប្រាប់ប្ដី ឮដូច្នេះក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ រួចមកប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ិច ទីណា មកធ្វើការសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះ ប្លន់យកប្រាក់ប្រាកដមែន ។ ករណីនេះ ជំនាញនិងប៉ុស្តិ៍កំពុង បានកសាងសំណុំរឿង ចាត់ការ បន្តតាមនីតិវិធី៕

មតិយោបល់