ព័ត៌មានជាតិ

ករណីស្ទាវដេញវ៉ៃគ្នាបង្កឲ្យមានរបួសស្នាម កាលពីម្សិលមិញ មិនរំខានសមត្ថកិច្ចខណ្ឌចំការមនទេ

ភ្នំពេញ: កាលពីវេលាម៉ោង ៥និង៤៥នាទីល្ងាចថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៩ មានករណីក្មេងស្ទាវ២ក្រុម មានគ្នាយ៉ាងតិច១០នាក់ បានជិះម៉ូតូឌុបគ្នាប្រហែល ៨ទៅ៩គ្រឿង ដេញកាប់គ្នាយ៉ាងសាហាវ ត្រង់ចំណុចផ្លូវលេខ១៣៥កែង និងផ្លូវលេខ៤៦០ ស្ថិតក្នុងសង្កាត់ទូលទំពងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញមានយុវជនម្នាក់ ដួលម៉ូតូ នៅក្នុងដៃមានកាន់ដាវសាំម៉ូរៃ ពណ៌ស១ដើម រួចរត់ចូលហាងលក់ខោអាវមួយកន្លែង ដើម្បីឲ្យគេជួយ តែត្រូវបានយុវជន១ក្រុមទៀតមានគ្នា ២ទៅ៣នាក់ចូលទៅកាប់ដល់ក្នុងហាង បណ្ដាលឲ្យនិស្សិតម្នាក់រងរបួសដៃម្ខាងយ៉ាងធ្ងន់ធ្ងរ រួចចេញមកវិញ ទៅកាប់ម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំ ហើយពួកគេជិះម៉ូតូចេញបាត់ទៅ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយហេតុការណ៍នេះ កងកម្លាំងបានចុះដល់កន្លែងកើតហេតុខាងលើ ឃើញឈាមហូរដាបលើផ្លូវជាតិ និងនៅក្នុងហាងខោអាវ យីហោម៉ាក «Time» រួមទាំងឃើញដាវសាំម៉ូរៃ ពណ៌ស ១ដើម ម៉ូតូ ១គ្រឿង ដែលប្រជាពលរដ្ឋអះអាងថា ជារបស់ជនរងគ្រោះ។

សូមបញ្ជាក់ថា៖ ជនសង្ស័យទាំង២ក្រុមខាងលើ គឺជាគូជម្លោះនិងគ្នា តាំងពីក្មេងមកម្លេះ៕

មតិយោបល់