ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនម្នាក់ បង្កហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលវេលាម៉ោង១១ និង០០នាទីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានសហការណ៍ ជាមួយនគរបាលកម្រិតស្រាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ពេជ្រ សុខឿ នាយរងការិយាល័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ អ៊ន សុវណ្ណារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួន តាមដីការលេខ៦៣៦ជ.ខ/២០១៩ ចេញដោយ លោកឡុង ស៊ីថា តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចមុខរោងចក្រជីនយី ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំបង់ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលកម្រិតស្រាលខេត្តកំពង់ឆ្នាំង នាំយកទៅធ្វើការសាកសួរ ៕

មតិយោបល់