ព័ត៌មានជាតិ

ក្មេងប្រុសស្រី២នាក់លង់ទឹកស្លាប់ខណះពេលដែល…

កំពង់ចាម: នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង
១៥:១០នាទី នៅចំណុចស្រះទឹកខាងត្បូង
វត្ត សេរីសុខខា ចម្ងាយ១០០ម៉ែត្រ ភូមិសេរីសុខ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម មានករណីលង់ទឹកបណ្តាលឲ្យក្មេងចំនួន ២ នាក់ ១/ ឈ្មោះ ចេង សុវណ្ណឆៃ ភេទប្រុស អាយុ៦ឆ្នាំ, ១/ឈ្មោះ ភាព ម៉េងហួរ ភេទស្រីអាយុ៦ឆ្នាំ បានចុះលេងទឹក ជាមួយគ្នា បណ្ដាលឲ្យ
លង់ទឹកស្លាប់នៅភូមិ-ឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន: សមត្ថិច្ចជំនាញនែអធិការនគរបាលស្រុកពញាក្រែក បានសហការជាមួយ លោកគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍នគរបាលក្រែក ធ្វើការពិនិត្យ លើសាកសព ជនរងគ្រោះ ទាំង២នាក់ខាងលើពិតជាស្លាប់ក្នុង ករណីលង់ទឹក ពិតមែនទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់