រតនគិរីៈ កាលពីវេលាម៉ោង ០៧និង៣០នាទីយប់ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៩ ក្រុមកម្លាំងជំនាញអធិការស្រុក សហការជាមួយកម្លាំងជំនាញរបស់ស្នងការ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កិ ដិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានទីលំនៅភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់ (ត្រូវជាប្តីជនរងគ្រោះ) ដែលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម កាលពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៩ នៅចំណុចអូររ៉ាពឿង ក្នុងចម្ការស្វាយចន្ទីជនរងគ្រោះ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនខឹងនិងប្រពន្ធនិយាយមិនស្តាប់ជាច្រើនលើក ទើបសម្រេចចិត្តសម្លាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី៕
មតិយោបល់