ព័ត៌មានជាតិ

ឆក់ទូរស័ព្ទដៃបានសម្រេច តែរត់មិនរួចទេណាលោក យ៉ាន់ វាសនា ហៅ រស់

ភ្នំពេញ: កើតហេតុនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចក្បែរដីឡូតិ៍គ្មានលេខ ផ្លូវ៣០ម៉ែត្រ ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ យ៉ាន់ វាសនា ហៅ រស់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ កុយ ពុទ្ធារី ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូលំ ភូមិ ត្រពាំងល្វា សង្កាត់ ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ។
សម្ភារ:ជនរងគ្រោះដែលបាត់បង់ ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកវីវ៉ូវ៉ាយ៣០ ពណ៍ស ស៊ីមកាតលេខ ០៧៧ ៧៣៣២៣៦ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ យ៉ាន់ វាសនា ហៅ រស់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់