ព័ត៌មានជាតិ

ជនពិការម្នាក់ជិតដល់ថ្ងៃរៀបការ មកលេងផ្ទះគូដណ្ដឹង ចូលបន្ទប់ទឹកដួលស្លាប់

តាកែវ: កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីយប់ មានឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជនពិការ មានទីលំនៅបច្ចុប្បន្ន ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បានមកលេងផ្ទះគូដណ្ដឹងដែលជិតរៀបការស្រ្តីជាគូដណ្ដឹងឈ្មោះ រតនា ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរជនពិការ មានទីលំនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានចូលបន្ទប់ទឹកក្នុងផ្ទះ ដើម្បីងូតទឹកបណ្ដាលឲ្យដួលស្លាប់ម្នាក់ឯង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យបញ្ជាក់ថា ខ្យល់គ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕

មតិយោបល់