សៀមរាបៈ ជនសង្ស័យជាក្រុមចោរឆក់កាបូបភ្ញៀវទេសចរ ចំនួន២០នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង៥និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជារឲ្យកម្លាំងធ្វើការល្បាតពួនស្ទាក់ លើករណីអំពើលួចឆក់កាបូបនៅក្នុងខេត្តសៀមរាប ទើបកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ ភឹង ចិន្តារ៉េត និងលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ សហការជាមួយអធិការក្រុងសៀមរាប អធិការស្រុកប្រាសាទបាគង អធិការស្រុកសូទ្រនិគម និងអង្គភាពនគរបាលទេសចរណ៍ បានបើកការស្រាវជ្រាវបង្ក្រាបក្រុមចោរឆក់សរុបទាំងអស់បានចំនួន១០នាក់ ក្នុងករណី ឆក់កាបូបភ្ញៀវទេសចរចំនួន០២នាក់ និងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕
មតិយោបល់