ព័ត៌មានជាតិ

រថយន្តស្ទូចរបស់អគ្គីសនីកម្ពុជា បុកជាមួយរថយន្ត៣គ្រឿងនៅព្រះសីហនុ

ព្រះសីហនុ: រថយន្តស្ទូចរបស់អគ្គីសនីដែលបើកបរធ្វើការជួសជុលបណ្តាញអគ្គីសនីតាមផ្លូវ បានជ្រុលទៅបុកប៉ះរថយន្តតូចចំនួន៣គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ នៅម្តុំផ្លូវចុះស្តុបកាល់តិច ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមការបញ្ជាក់ពីអ្នកបើកបរអះអាងថាដាច់ប្រពន្ធ័ហ្រ្វាំង។
តាមនគរបាលចរាចរណ៍ឲ្យដឹងជាបឋមថា នៅកន្លែងកើតហេតុ ក្រៅពីខូចខាតរថយន្ត មិនឃើញមានមនុស្សរងគ្រោះថ្នាក់ទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តអែបខាងដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ៕

 

មតិយោបល់