ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ឆក់យកជីវិតមនុស្ស២នាក់នៅ ព្រះសីហនុ

ព្រះសីហនុ: តាមសេចក្តីរាយការបឋមបានឲ្យដឹងថាមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យ មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៩ ដោយរថយន្តក្រឡុកស៉ង់ម៉ង់ត៍និងម៉ូតូ នៅផ្លូវកែងរ៉ាក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ហេតុការនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តពីសាវតាជនរងគ្រោះនិងភាគីខាងរថយន្ត ព្រមទាំងមូលហេតុដើមដែលនាំឲ្យមានគ្រោះថ្នាក់នេះ។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់