ព័ត៌មានជាតិ

សិស្សវិទ្យាល័យតាខ្មៅ ឆក់ទូរស័ព្ទមិនសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង៤០នាទីរសៀលថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា ជិះម៉ូតូឆក់ទូរស័ព្ទដៃ ត្រង់ចំណុចផ្លូវ១៧៨កែង និងផ្លូវព្រះមុន្នីវង្ស ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អ៊ុក សានិត ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្សថ្នាក់ទី 11H នៃវិទ្យាល័យហ៊ុនសែនតាខ្មៅ ជាអ្នកអង្គុយពីក្រោយ ធ្វើសកម្មភាពឆក់ (ឃាត់ខ្លួន) និងម្នាក់ទៀតឈ្មោះ ម៉ាប់ ភេទប្រុស អាយុប្រហែល ២០ឆ្នាំ ជាអ្នកបើកម៉ូតូ (គេចខ្លួន)។

បច្ចុប្បន្ន ក្រុមកម្លាំងខណ្ឌប៉ុស្តិ៍ កំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួក និងសកម្មភាព បានប្រព្រឹត្តិកន្លងមក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់