ព័ត៌មានជាតិ

កុំចេះតែហ៊ាន! លេងសុទតែ អញចង់ធ្វើអញ្ចឹងទើស ក្បាលអាណា

ឧត្តរមានជ័យ: នៅព្រឹកថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦និង៤០នាទី ដោយបានទទួលបញ្ជាពីលោក ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក កូយកាន់ យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងកម្លាំងផែននគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងក្រុង ដឹក នាំដោយលោក ឡឹក សុខា បានធ្វើការស្រាវជ្រាវឃាត់ ខ្លួនជនសង្សយ័ 01នាក់ ដែលបន្លំស្លៀកឯកសណ្ឋានប្រយុទ្ធរបស់នគរបាលជាតិ និងដាក់ថ្នាំញៀនពីមុខរួចថតបង្ហោះនៅលើអាខោនហ្វេសប៊ុក ដែលមានឈ្មោះ (ផុស ផុស) ដោយបានសរសេរចំណង ជើងថា ។

ជនសង្សយ័ខាងលើឈ្មោះ ភឿ ផុស ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នៅក្នុងប្រតិបត្តិការឃាត់ខ្លួនយើងបានធ្វើការឆែករកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹក កក)01កញ្ចប់តូច សំភារ: ប្រើ ប្រាស់គ្រឿងញៀនមួយចំនួន,ទូរសព្ទ័ដៃ04គ្រឿង ឧប្បករណ៍ឆក់ត្រី01គ្រឿង។

ក្រោយពេលឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនិងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់