ព័ត៌មានជាតិ

សមត្ថកិច្ចចុះឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់នៅខណ្ឌ​ មានជ័យ

ភ្នំពេញ: នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២ និង៣០នាទីរសៀល ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ទិត វិសិដ្ឋ ជាស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ ប៉ុស្តិ៍បឹងទំពុន មានការដឹកនាំដោយលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនបរទេស ស្ថិតនៅ ហាងលក់កាហ្វេ និងហាងកោសជប់ម៉ាស្សា តាមបណ្តោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាលទ្ធផល៖ ពិនិត្យរកឃើញ ជនជាតិវៀតណាម សរុបចំនួន១២នាក់ (ស្រី១០នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

 

មតិយោបល់