កំពង់ចាមៈ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៥និង២០នាទី ស្ថិតនៅ ភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីគ្រោអគ្គិភ័យកើតឡើងបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន07ខ្នងៈ ក្នុងនោះមាន
1.ឈ្មោះ សេង.ផូ ផ្ទះទំហំ7ម×12ម ធ្វើពីឈើប្រក់ក្បឿង
2.ឈ្មោះ អំ.យ៉ាត ផ្ទះទំហំ7ម×12ម ធ្វើពីឈើប្រក់ក្បឿង
3.ឈ្មោះ គ្រុយ.សៅ ផ្ទះទំហំ6ម×9ម ធ្វើពីឈើប្រក់ក្បឿង
4.ឈ្មោះ សយ.ផល ផ្ទះទំហំ6.50ម×9ម ធ្វើពីឈើប្រក់ក្បឿង
5.ឈ្មោះ ស៊ីម.ណាក់ ផ្ទះទំហំ6.50ម×9ម ធ្វើពីឈើប្រក់ដែក
6.ឈ្មោះ ដា.ភាព ផ្ទះទំហំ7ម×13មធ្វើពីឈើប្រក់ក្បឿង
7.ឈ្មោះ យីម.យ៉ុន ផ្ទះទំហំ5ម×7ម ធ្វើពីឈើ ប្រក់ដែក
ការខូចខាតផ្ទះចំនួន07ខ្នង ត្រូវឆេះខូចខាតទាំងស្រុង ។
តាមមូលហេតុៈគឺមកពីដាំបាយហើយផ្ទុះចង្ក្រានហ្គាសទើមបណ្តាលឲ្យផ្ទុះបែបនេះ។
ក្នុងករណីអគ្គិភ័យនេះអធិការដ្ឋាននគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន04គ្រឿង+រថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលខេត្ត01គ្រឿង+រថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកស្ទឹងត្រង់01គ្រឿង+រថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកចំការលើ01គ្រឿង និង រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនឡុងស្រេងបឹងកេត01គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន09និងកំពុងបាញ់បន្តទៀត។
ចំពោះសម្ភារៈនិងទ្រព្យសម្បត្តិខូចខាតនៅមិនទាន់ធ្វើការវាយតម្លៃបាននោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕



មតិយោបល់