ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! ក្រោយពីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ សង្ស័យជាករណីឃាតកម្ម

កោះកុង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ សង្ស័យជាករណីឃាតកម្ម។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ចំណុច អន្លង់ក្រញ៉ូង ស្ថិតក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈន ផាន់នី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ។ ប្រភពភ័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ជនរងគ្រោះបានចេញពីផ្ទះនៅវេលាម៉ោង៦ល្ងាច ដោយប្រាប់ថាទៅដើរលេង លុះម៉ោង៦ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅចន្លោះបង្គោលគីឡូលេខ១៣-១៤។

តាមការសន្និដ្ឋានជំហ៊ានដំបូងពីសមត្តកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខសម្លាប់ រួចយកទៅប្លុងចោល សង្ស័យជាករណីអំពើឃាតកម្ម៕

មតិយោបល់