ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរស ២នាក់ រងរបួស ត្រូវបានបញ្ជូន ទៅសសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១២យប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបែកជាបួន នៅតាមបណ្តោយផ្លូវលេខ៤៣២ កែងនឹងផ្លូវលេខ១៣៥ នៅក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-2126 ធ្វើដំណើរពីកើតមកលិច តាមបណ្តោយផ្លូវលេខ៤៣២ មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាក ហាយឡែនឌ័រ ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-5385 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ១៣៥យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាក KIA វិលមួយជុំ ទៅបុកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BA-7044 ជិះដោយបុរស ២នាក់ បើកបរស្របទិសគ្នា ជាមួយរថយន្តម៉ាក KIA ធ្វើឲ្យម៉ូតូចូលក្រោមរថយន្ត រងរបួសទាំងពីរនាក់យ៉ាងដំណំ ហើយត្រូវប្រជាពលរដ្ឋ ជួយលើករថយន្ត ដើម្បីអូសជនរងគ្រោះចេញ រួចហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុវត្ថុតាងរថយន្ត និងម៉ូតូ បានរងការខូចខាត ត្រូវបានសមត្ថកិច្ច ចុះវាស់វែង និងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយតាមនិតិវិធី៕










មតិយោបល់