ព័ត៌មានជាតិ

អាសូរណាស់! ទៅដេកកំដរកូនឈឺនៅពេទ្យបែរជាស្លាប់ខ្លួនឯងទៅវិញ

កំពង់ចាមៈ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី សមត្ថកិច្ចបានទទួលពត៌មានថា មានឈ្មោះ និត ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ត្រូកូលជាមនុស្សពិការឆ្អឹងខ្នង ដើរដេកតាមវត្ត ហើយបានយកគ្នាជាប្ដីប្រពន្ធ ជាមួយឈ្មោះឈីន ណាត ភេទស្រី អាយុ៤៨ឆ្នាំ ជាតិខ្មែរ មានលំនៅភូមិបិទធ្នូ ឃុំអូម្លូស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
មុនពេលកើតហេតុជនរងគ្រោះបានទៅដេកកំដរកូនឈឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ហើយបានដេកស្លាប់។
ក្រោយពីទទួលពត៌មាន កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ លោក ពៅ លឹមស៊ាង អធិការរង ទទួលការងារផ្នែកព្រហ្មទណ្ឌ បានដឹកនាំកំលាំជំនាញ
ចុះទៅពិនិត្យឃើញថានៅលើផ្នែកក្បាល ផ្នែក ក ដងខ្លួននឹងអវៈយវៈគឺពុំមានស្លាកស្នាមរបួសអ្វីឡើយ។
តាមការសន្និដ្ឋានជនរងគ្រោះគឺស្លាប់ដោយសារកាំងបេះដូង ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពីពិនិត្យរួចរាល់ហើយ ត្រូវបានប្រគល់សពអោយប្រពន្ធ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់