ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកគ្នា ជាមួយរថយន្តក្រុមហ៊ុន ហេង សុខឃឿន ដឹកអ្នកដំណើររងការខូចខាត

រតនគិរី: នៅវេលាម៉ោង ០៩និង០០នាទីព្រឹកថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត នៅតាមដងផ្លូវជាតិលេខ៧៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥១១-៥១២ ត្រង់ផ្លូវបំបែកចូលក្រុមហ៊ុន ហង់ អាញ់ បណ្ដាលឲ្យរថយន្តខូតខាតទាំងសងខាង ស្ថិតក្នុងភូមិប៉ី ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។

រថយន្តបង្ក ម៉ាក V/01 ពាក់ស្លាកលេខ 60C-43066 បើកបរដោយ ជនជាតិវៀតណាមឈ្មោះ មាក់ វាន់ហាវ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅក្រុមហ៊ុន និងរថយន្តក្រុង ៤៥កៅអីរបស់ក្រុមហ៊ុន ហេង សុខឃឿន ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 3E-1088 បើកបរដោយឈ្មោះ តេង គូ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទេសអន្លង់ ក្រុងបានលុង។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសឡើយ៕

មតិយោបល់